ក្រុមហ៊ុនមេធាវី ជ័យឥន្ទ្រ គឺជាក្រុមហ៊ុនមេធាវីឯករាជ្យ ដែលមានស្នាក់ការនៅរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើង និងចុះបញ្ជីដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីការិយាល័យវិជ្ជាជីវៈមេធាវីលេខៈ ២៣០/គម-កវ/២២ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ ជ័យឥន្ទ្រ មានបាវចនៈ "ប្រសិទ្ធភាព ទំនុកចិត្ត សីលធម៌ច្បាប់” ដែលជាគោលប្រតិបត្តិមុខងារវិជ្ជាជីវៈមេធាវីលើការផ្តល់សេវាកម្មច្បាប់ជូនអតិថិជន ក្រោមការដឹកនាំ និងគ្រប់គ្រងដោយ លោកមេធាវី ឆេង ម៉េងហុក ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនមេធាវី ដែលមានបទពិសោធន៍ច្រើនឆ្នាំលើវិស័យច្បាប់ ទាំងជាតិ និងអន្តរជាតិ មានការទទួលស្គាល់ និងទំនុកចិត្តខ្ពស់ពីអតិថិជន និងពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។