វិស័យពាណិជ្ជកម្ម

  • រឿងចំសម្រងក្រុមហ៊ុន និងល័ក្ខតិកះក្រុមហ៊ុន

  • ស្នើរសុំចុះបញ្ជីក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម

  • ស្នើរសុំអាជ្ញាប័ណជាមួយនឹងស្ថាប័ណ្ណពាក់ព័ន្ធ

កម្មសិទ្ធបញ្ញា

កម្មសិទ្ធិបញ្ញា (IP) សំដៅទៅលើការបង្កើតដោយគំនិតបញ្ញា ដូចជា តក្កកម្ម ស្នាដៃអក្សរសាស្រ្តនិងសិល្បៈ និមិត្តិសញ្ញា រូបភាព និង គំនូរ ដែលត្រូវបានប្រើប្រាស់ នៅក្នុងពាណិជ្ជកម្ម។
កម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរប្រភេទគឺ កម្មសិទ្ធិឧស្សាហកម្ម សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ កម្មសិទ្ធិឧស្សាហកម្ម រួមមាន ប្រកាសនីយបត្រតក្កកម្ម ម៉ាក គំនូរឧស្សាហកម្ម និងម៉ាកសម្គាល់ភូមិសាស្ដ្រទំនិញ។ល។ ចំណែកឯសិទ្ធិអ្នកនិពន្ធ រួមមានស្នាដៃ អក្សរសាស្ត្រ និងសិល្បៈទំាងឡាយ ដូចជារឿងប្រលោមលោក កំណាព្យ និងល្ខោន ភាពយន្ត ស្នាដៃតន្ត្រី គំនូរ រូបថត ចម្លាក់ និងស្ថាបត្យកម្មជាដើម។ សិទិ្ធប្រហាក់ប្រហែល គឺសំដៅទៅលើសិទ្ធិរបស់អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ។

វិនិយោគ

ប្រភេទនៃការវិនិយោគក្នុងប្រទេសកម្ពុជាមានច្រើនណាស់ ដែលប្រភេទការវិនិយោគនីមួយៗអាស្រ័យទៅលើដើមទុន ពេលវេលា និងចំណេះដឹងរបស់អ្នកលើការវិនិយោគនោះ។ ការវិនិយោគរមែងមានហានិភ័យ និង ផលចំណេញឬកំហាត ខុសៗគ្នាអាស្រ័យទៅតាមប្រភេទនៃការវិនិយោគនោះ។

ខាងក្រោមនេះគឺជាប្រភេទនៃការវិយោគមួយចំនួនដែលយើងអាចស្វែងយល់ទាំងអស់គ្នា៖

  • ភាគហ៊ុន (Stock) បើអ្នកជាវិនិយោគិនថ្មីថ្មោង និងមានទស្សនវិស័យលើការវិនិយោគ នោះភាគហ៊ុន ជាប្រភេទនៃការវិនិយោគដែលអ្នកគួរចាប់ផ្ដើមដំបូង។ សម្រាប់ការវិនិយោគលើភាគហ៊ុនមិនតម្រូវឱ្យអ្នកចាំបាច់ទាល់តែមានដើមទុនច្រើនបានវិនិយោគបាននោះឡើយ។ រីឯផលចំណេញ (ភាគលាភ) មានប្រតិបត្តិការក្រោមរូបភាពពីរគឺ ការជួញដូរ (trade) ដែលផលចំណេញឬកំហាតនឹងអាចដឹងភ្លាមៗ ចំណែកឯ ការវិនិយោគលើភាគហ៊ុនរយៈពេលវែង នោះវិនិយោគិនអាចរំពឹងថាទទួលបានផលចំណេញដំកំភួនក្នុងរយៈពេលយូរ។ ការវិនិយោគលើភាគហ៊ុនមានដំណើរការងាយស្រួល តែវាក៏ទាមទារឲ្យយើងយល់ដឹងច្រើនពីទីផ្សារភាគហ៊ុន និងដើម្បីជ្រើសរើសវិនិយោគលើភាគហ៊ុនដែលមានសក្ដានុពលខ្ពស់។

  • សញ្ញាបណ្ណ(Bond) ជាប្រភេទមូលបត្របំណុល ដែលវិនិយោគិនផ្ដល់កម្ចីទៅឲ្យក្រុមហ៊ុនសាជីវកម្ម ឬសហគ្រាសសាធារណៈតាមរយៈការទិញសញ្ញាបណ្ណក្នុងតម្លៃណាមួយ។

  • ការជួញដូររូបិយបណ្ណអន្តរជាតិ (Foreign Exchange Forex)ការជួយដូររូបិយបណ្ណអន្ត្តជាតិនេះ ជាប្រភេទការវិនិយោគរយៈពេលខ្លី ដ្បិតថាអ្នកវិនិយោគលើវិស័យនេះ ត្រូវការទិញលក់ភ្លាមៗ ដោយការជួញដូររូបិយប័ណ្ណអន្តរជាតិទៅវិញទៅមកនៅក្នុងតម្លៃហាងឆេងជាក់ស្តែង ឬ ក្នុងតម្លៃដែលបានកំណត់ណាមួយ។

  • អចលនទ្រព្យ (Real Estate)ការវិនិយោគលើអចលនទ្រព្យជាការវិនិយោគរយៈពេលវែង ដោយវាមិនងាយបម្លែងជាសាច់ប្រាក់បានលឿននោះទេ។ អ្នកវិនិយោគតម្រូវឱ្យមានដើមទុនច្រើន តែយ៉ាងណាមិញការវិនិយោគប្រភេទនេះមានសក្ដានុពលអាចផ្ដល់ផលចំណេញវិញបានខ្ពស់ ប្រសិនបើយើងវិនិយោគដោយមានយុទ្ធសាស្ត្រ ការវិភាគ កំណើនតម្លៃនៃអចលនទ្រព្យបានច្បាស់លាស់។ការវិនិយោគលើអចលនទ្រព្យមានដូចជា ការទិញដី ផ្ទះ វីឡា អាផាតមិន (Apartment) ខុនដូ ជាដើម ហើយលក់ចេញវិញយកផលចំណេញនៅពេលតម្លៃកើនឡើង។ ក្រៅពីការលក់ វិនិយោគិនក៏អាចជួលបន្តដើម្បីទទួលបានចំណូលជាប្រចាំ ឬអាចប្រកបរបរផ្សេងៗនៅលើទីតាំងអចលនទ្រព្យបានផងដែរ។

  • អាជីវកម្ម (Business) ការបណ្ដាក់ទុនទៅលើគម្រោង ក្រុមហ៊ុន ឬអាជីវកម្មណាមួយដែលយើងគិតថាអាចរីកចម្រើននៅពេលខាងមុខ ហើយយើងនឹងទទួលបាននូវផលត្រឡប់មកវិញនៅពេលដែលអាជីវកម្មនោះទទួលបានប្រាក់ចំណេញ ដែលយើងហៅថា profit share។ ម្យ៉ាងវិញទៀត បើវិនិយោគិនជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន អាចលក់ជាសេវាកម្ម ឬផលិតផលដើម្បីយកផលចំណេញក៏ចាត់ទុកជាការវិនិយោគដែរ។

  • បញ្ញើមានកាលកំណត់ (Term Deposit)វាមានភាពស្រដៀងគ្នាជាមួយគណនីសន្សំ (Saving Account) គ្រាន់តែបញ្ញើមានកាលកំណត់តម្រូវឱ្យអ្នកយកចំនួនទឹកប្រាក់ទាំងដុលយកទៅផ្ញើនៅធនាគារ ជាមួយកាលកំណត់ណាមួយ រួមជាមួយកិច្ចព្រមព្រៀងពីខាងធនាគារផ្ដល់អត្រាការប្រាក់ជូនដល់អ្នក។ សម្រាប់ផលចំណេញពីបញ្ញើមានកាលកំណត់ វាអាស្រ័យលើទំហំទឹកប្រាក់ដែលអ្នកយកទៅផ្ញើ និងចំនួនរយៈពេលដែលអ្នកចង់ដាក់ប្រាក់ផងដែរ។

  • ផលិតផលឬវត្ថុធាតុដើម (Commodities)ការវិនិយោគប្រភេទនេះ វាអាស្រ័យទៅលើហាងឆេងនៃតម្លៃរបស់វត្ថុធាតុដើមនិងផលិតផល និងតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស។ ផលិតផល ឬវត្ថុធាតុដើមមានមួយចំនួនដូចជា ប្រេង មាស ប្រាក់ និងវត្ថុធាតុដើមផ្សេងៗទៀត។ អ្នកវិនិយោគលើវិស័យនេះត្រូវសិក្សាស្វែងយល់ពីតម្រូវការ និងការផ្គត់ផ្គង់នៃវត្ថុធាតុដើមទាំងនេះ រួមកត្តាប៉ះពាល់ដល់តម្លៃរបស់វា ដែលអាចមានដូចជា កត្តាសេដ្ឋកិច្ច អតិផរណា និងតម្រូវការជាដើម។

FB Comments