សេវាកម្មច្បាបលើវិស័យហិរញវត្ថុ

អំពីហិរញ្ញវត្ថុ

អ្វីទៅជាហិរញ្ញវត្ថុ ?

ហិរញ្ញវត្ថុធ្លាប់ត្រូវបានគេចាត់ទុកគ្រាន់ជាកូនមែកធាងតូចមួយនៃមុខវិជ្ជាសេដ្ឋកិច្ចរហូតដល់សតវត្សទី២០ ទើបទទួលបានចំណាប់អារម្មណ៍ខ្លាំង គេចាប់ផ្តើមទទួលស្គាល់ហិរញ្ញវត្ថុគឺជាបញ្ហាសំខាន់ គេអាចប្រើហិរញ្ញវត្ថុពីត្រឹមកម្រិតហិរញ្ញវត្ថុថ្នាក់ប្រទេស ទៅហិរញ្ញវត្ថុកម្រិតក្រុមហ៊ុន រហូតមានទៅដល់ហិរញ្ញវត្ថុគ្រួសារ ដូច្នេះនិយមន័យហិរញ្ញវត្ថុផ្លាស់ប្តូរទៅតាមនឹងផងដែរអាចនិយាយរួមខ្លីបានថា ហិរញ្ញវត្ថុ គឺជាការសិក្សាពីការប្រើប្រាស់លុយ និង វិនិយោគ

១. ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance) រឺ យើងហៅថាហិរញ្ញវត្ថុបែបគ្រួសារ ដែលផ្តោតសំខាន់ទៅលើការតាមដានស្ថានភាពហិរញ្ញវត្ថុក្នុងផ្ទះទាក់ទងទៅនឹងការចំណាយប្រចាំថ្ងៃ ការសន្សំលុយ ការវិនិយោគផ្ទាល់ខ្លួន ការធ្វើផែនការចូលនិវដ្តន៍ ការទិញធានារ៉ាប់រងដាក់ក្នុងផ្ទះ ។

២. ហិរញ្ញវត្ថុសាជីវកម្ម (Corporate Finance) រឺហៅថា ហិរញ្ញវត្ថុក្រុមហ៊ុន វាជាការផ្តោតសំខាន់ទៅលើការប្រើប្រាស់ហិរញ្ញវត្ថុរបស់ក្រុមបុគ្គលមួយក្រុមដែលដាក់លុយបញ្ចូលគ្នាដើម្បីរកស៊ី ជាបច្ចេកទេសគឺពួកគាត់ដែលជាម្ចាស់លុយចង់ឃើញលុយដែលដាក់រកស៊ីកើនឡើងដូច្នេះហើយទើបគេថា ហិរញ្ញវត្ថុសាជីវកម្មមានគោលបំណងធ្វើអោយមានអតិបរមាកម្មទ្រព្យម្ចាស់ភាគហ៊ុន (maximize shareholders’ wealth)

៣. ហិរញ្ញវត្ថុសាធារណៈ (Public Finance) គឺជាហិរញ្ញវត្ថុកម្រិតប្រទេសមួយដែលគេសិក្សាទៅលើចំណូល និង ចំណាយរបស់ប្រទេស ។ ក្រៅពីនេះហិរញ្ញវត្ថុសាធារណៈក៏ផ្តោតទៅលើការបែងចែក និង ប្រើប្រាស់ធនធាន ក៏ដូចជាគោលនយោបាយធានាស្ថេរភាពសេដ្ឋកិច្ច (ករណីប្រទេសកម្ពុជាគឺគោលនយោបាយ រូបិយវត្ថុដើម្បីធានាអត្រាប្តូរប្រាក់រៀលធៀបដុល្លាអាមេរិក)

គណនេយ្យ

តើគណនេយ្យគឺជាអ្វី?

  • គណនេយ្យគឺជាដំណើរការនៃការកត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុទាក់ទងនឹងអាជីវកម្ម។

  • ដំណើរការគណនេយ្យរួមមានការសង្ខេបវិភាគនិងរាយការណ៍អំពីប្រតិបត្តិការទាំងនេះទៅកាន់ភ្នាក់ងារត្រួតពិនិត្យនិយតករនិងអង្គភាពប្រមូលពន្ធ។

  • របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានប្រើក្នុងគណនេយ្យគឺជាការសង្ខេបប្រតិបត្តិការហិរញ្ញវត្ថុក្នុងរយៈពេលគណនេយ្យ សង្ខេបពីប្រតិបត្តិការរបស់ក្រុមហ៊ុនទីតាំងហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់។

  • ការធ្វើបញ្ជីចំណាយចំនួនពីការប្រើប្រាសសាចប្រាក់ក្នុងក្រុមហ៊ុន ឬស្ថាប័ណ្ណ

អំពីពន្ធដារ

  • សេវាចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័តមានសហគ្រាស

  • សេវាកម្មអ្នកជាប់ពន្ធធំ ពន្ធតូច នឹងមធ្យម

  • សេវាកម្មបង់ពន្ធប្រាថាប់ត្រាលើការផ្ទេរកម្មសិទ្ធ ដីធ្លី នឹងលើពន្ធយានយន្ថគ្រប់ប្រភេទ

  • បណ្តឹងតវ៉ាដោះស្រាយបំណុលពន្ធ។

FB Comments